- នាថ្ងៃចន្ទ ១៣រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី ០៤ ខែមីនា ឆ្នាំ២០១៩ លោក ស៊ីម បូរ៉ាមី ប្រធានការិយាល័យនីតិកម្ម និងដោះស្រាយវិវាទសហគមន៍កសិកម្ម នៃនាយកដ្ឋានអភិវឌ្ឍន៍សហគមន៍កសិកម្ម បានសហការជាមួយការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង បានបើកសិក្ខាសាលាផ្សព្វផ្សាយស្តីពី ច្បាប់ និងនីតិគតិយុត្តិសហគមន៍កសិកម្ម ដល់មន្ត្រី អាជ្ញាធរឃុំ និងថ្នាក់ដឹកនាំសហគមន៍កសិកម្ម នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បាត់ដំបង ដែលមានអ្នកចូលរួមសរុបចំនួន ៥០នាក់ ស្រី ១៥នាក់ ។


- នាថ្ងៃអង្គារ ១៤រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ២៥៦២ ត្រូវនឹងថ្ងៃទី ០៥ ខែមីនា ឆ្នាំ២០១៩ លោក ស៊ីម បូរ៉ាមី ប្រធានការិយាល័យនីតិកម្ម និងដោះស្រាយវិវាទសហគមន៍កសិកម្ម នៃនាយកដ្ឋានអភិវឌ្ឍន៍សហគមន៍កសិកម្ម បានសហការជាមួយមន្ត្រីការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង បានពង្រឹងតាមដានការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិសហគមន៍កសិកម្ម ដល់សហគមន៍កសិកម្មចំនួន ៤ នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង ដែលមានអ្នកចូលរួមសរុបចំនួន ១០នាក់ ស្រី ២នាក់ ។ សហគមន៍កសិកម្មដែលបានចូលរួមមាន៖
