ថ្ងៃចន្ទ ០៦រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩ លោក ឈាង ណូរ៉ា តំណាងការិ.អភិវឌ្ឍន៍សហគមន៍កសិកម្ម បានរួមដំណេីរជាមួយ លោក ង៉ែត ធារ៉ា អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តរតនគិរី បានចូលរួមកម្មវិធី មហាសន្និបាតប្រចាំឆ្នាំរបស់សហគមកសិកម្មរីកចម្រេីនភូមិព្រួក ស្ថិតនៅភូមិព្រួក ឃុំប៉ាតាង ស្រុកលំផាត់ ដែលមានសមាជិកចូលរួមចំនួន ៣១នាក់ស្រី ១០នាក់។



