Annual General Meeting of Agricultural Cooperative

27-Feb-2019

ថ្ងៃព្រហស្បតិ៍ ២រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែកុម្ភៈ​ ឆ្នាំ២០១៩ ខ្ញុំបាទ ឈាង​ ណូរ៉ា តំណាងការិ.អភិវឌ្ឍន៍សហគមន៍កសិកម្ម បានចូលរួមប្រជុំពិគ្រោះយោបល់ពីការប្រេីប្រាស់ថវិការបស់សហគមន៍កសិកម្មអភិវឌ្ឍន៍លុងឃុង​ និងសហគមន៍កសិកម្មចម្រុះរតនល្អឺនក្រែន​ ក្នុងគោលបំណងដេីម្បីអោយមានតម្លាភាព​  គណនេយ្យភាព​ និងប្រសិទ្ធភាព​ អង្គប្រជុំធ្វេីឡេីងនៅស្នាក់ការអង្គការICSOខេត្តរតនគិរី​ និងមានសមាសភាពចូលរួមៈ
១.បុគ្គលិកICSO​ ០៥នាក់
២.មន្រ្តីការិ.អភិវឌ្ឍន៍សហគមន៍កសិកម្ម០១នាក់
៣.ថ្នាក់ដឹកនាំនិងសមាជិកសហគមន៍កសិកម្មទាំង០២ចំនួន២៩នាក់​ ស្រី០៦
- សរុបៈ៣៥នាក់​ ស្រី០៦នាក់។