Annual General Assembly of meanchey ampil bramderm Agricultural cooperative

27-Feb-2019

ថ្ងៃពុធ ៨រោជ ខែមាឃ ឆ្នាំច សំរិទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភះ ឆ្នាំ២០១៩ លោកប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម អមដំណើរដោយ លោក ចេវ ជឿន មន្ត្រីការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង បានចូលរួមមហាសន្និបាតប្រចាំឆ្នាំ២០១៨ របស់សហគមន៍កសិកម្មមានជ័យអំពិលប្រាំដើម នៅភូមិដូង ឃុំអំពិលប្រាំដើម ស្រុកបវេល ខេត្តបាត់ដំបង ដែលមានអ្នកចូលរួមសរុប ១០២ នាក់ ស្រី ៧០ នាក់