

ថ្ងៃអង្គារ ៧រោច ខែមាឃ ឆ្នាំច សំរិទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩ សហគមន៍កសិកម្មប្រាំមួយសាមគ្គីស្វាយចេករុងរឿង បានរៀបចំមហាសន្និបាតប្រចាំឆ្នាំ បូកសរុបលទ្ធផលការងារឆ្នាំ២០១៨ ដោយទទួលបានប្រាក់ចំណេញសុទ្ធពីមុខរបរឥណទានកសិកម្មខ្នាតតូច ផ្គត់ផ្គង់ជីគីមី និងផ្គត់ផ្គង់ចំណី បានចំនួន ៧.៨៩៣.២០០រៀល