ការចុះបិទបញ្ជីគណនេយ្យសហគមន៍កសិកម្មទន្លេត្រីមាស

20-Feb-2019

នៅថ្ងៃព្រហស្បតិ៍ ១០កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩ លោក ចេវ ជឿន និងលោក តិច សារ៉ាវុធ មន្រ្តីការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម ចុះរៀបចំបិទបញ្ជីគណនេយ្យសហគមន៍កសិកម្ម ទន្លេត្រីមាស សម្រាប់រៀបចំធ្វើមហាសន្និបាតប្រចាំឆ្នាំ2018 នៅភូមិបាក់ព្រា ឃុំព្រៃចាស់ ស្រុកឯកភ្នំ ខេត្តបាត់ដំបង អ្នកចូលរួមក្រុមប្រឹក្សាភិបាល និងគណៈកម្មាធិការត្រួតពិនិត្យ ចំនួន7 នាក់ នៅទីស្នាក់ការអង្គការ Good Neighbors.

​​​​​​​