??????????????????????????????????????????????????

18-Feb-2019

ថ្ងៃពុធ ៩ កើត ខែមាឃ ឆ្នាំចសំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ត្រូវនឹងថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩
លោក គា ឈុន ប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម និងលោកអនុប្រធានការិយាល័យកសិកម្មស្រុកសង្កែ រួមជាមួយលោកឡុំ សោម អភិបាលស្រុកសង្កែ បានចូលរួមមហាសន្និបាតប្រចាំឆ្នាំ២០១៨របស់សហគមន៍កសិកម្មចម្រើនផលរាំងកេសី ស្ថិតនៅភូមិស្វាយជាតិ ឃុំរាំងកេសី ស្រុកសង្កែ ខេត្តបាត់ដំបង។ ក្នុងនោះក៏មានស្ថាប័នពាក់ព័ន្ធដូចជា រោងម៉ាស៊ីនកិនស្រូវMRU RICE អង្គការក្រុមអភិវឌ្ឍន៍ភូមិ និង VSO (អ្នកស្ម័គ្រចិត្តសេវាកម្មក្រៅប្រទេស)។ ជាលទ្ធផលក្នុងឆ្នាំ២០១៨ សហគមន៍បានផ្តល់ប្រាក់ចំណេញចំនួន ៥,០០០រៀលក្នុងមួយហ៊ុនជូនដល់សមាជិក ។