មហាសន្និបាតប្រចាំឆ្នាំ

01-Feb-2019

ថ្ងៃព្រ.ហ ១០រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩ ខ្ញុំបាទឈាង​ ណូរ៉ា​តំណាងការិ.អភិវឌ្ឍន៍សហគមន៍កសិកម្ម  បានចូលរួមកម្មវិធី មហាសន្និបាតបូកសរុបលទ្ធផលប្រចាំឆ្នាំរបស់របស់សហគមន៍កសិកម្មចម្រុះរតនល្អឺនក្រែន​ នៅភូមិល្អឺនក្រែន​ ឃុំអូរជុំ​ ស្រុកអូរជុំ គាំទ្រដោយអង្គការ អាយ ស៊ីអេសអូរ។ សហគមន៍នេះមានសមាជិកចំនួន ៤៤នាក់ ស្រី១៨នាក់ មានប្រាក់ភាគហ៊ុនចំនួន ៤០៧ហ៊ុន ក្នុង១ហ៊ុន ៥០,០០០៛ សរុបទឹកប្រាក់មានចំនួន ២០,៣៥០,០០០៛

- សហគមន៍មានប្រាក់សន្សំចំនួន ៨២៨,០០០៛

- សហគមន៍មានប្រាក់សមាជិកភាពចំនួន ២២០,០០០៛

- សហគមន៍មានដើមទុនចំនួន ២៤,៤៨៩,០០០៛

- សហគមន៍មានចំណួលពីមុខរបរឥណទានមានចំនួន ១១,៩៤៩,៧០០៛ ក្នុងរយៈពេល ២ឆ្នាំ គឺឆ្នាំ២០១៧ និង២០១៨

- សហគមន៍ចំណាយអស់ទឹកប្រាក់ចំនួន ៥,៥៤៨,០០០៛

- បច្ចុប្បន្នសហគមន៍បានបែងចែកប្រាក់ចំណេញដូចខាងក្រោម៖

១.មូលនិធិបម្រុង ១,២៨០,៣៤០៛

២.មូលនិធិបណ្ដុះបណ្ដាល ១៩២,០៥១៛

៣. មូលនិធិរដ្ឋបាល ២៥៦,០៦៨៛

៤. ប្រាក់ភាគលាភ ២,១៧៦,៥៧៨៛

៥. ប្រាក់អភិវឌ្ឍន៍មុខជំនួញ ១,៩២០,៥១០៛

៦. ប្រាក់អភិវឌ្ឍន៍សង្គម ៦៤០,១៧០៛