ថ្ងៃពុធ ១០រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩ ខ្ញុំបាទ ផាន ភា ជាមន្ត្រីការិ.អភិវឌ្ឍន៍សហគមន៍កសិកម្ម បានរួមដំណើរជាមួយលោក ស្រេង ជាហេង អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចូលរួមកម្មវិធី មហាសន្និបាតប្រចាំឆ្នាំរបស់របស់សហគមន៍កសិកម្មអភិវឌ្ឍន៍ភូមិលុឃុង ក្រោមកិច្ចសហការណ៍ជាមួយអង្គការ អាយ សីុ អេស អូ, សមាសភាពចូលរួមមានដូចខាងក្រោម÷
១. លោក ស្រេង ជាហេង អនុ.មន្ទីរកសិកម្ម ជាគណ:អធិបតី
២. លោក វី រ៉ាប័ណ្ណ ប្រធានសម្របសម្រួលគម្រោង របស់អង្គការ អាយ សុី អេស អូ ជាគណៈអធិបតី
៣. លោក ព្យែន ព្យួយ ប្រធានសហគមន៍កសិកម្ម ជាគណៈអធិបតី
៤. លោក ម៉ា ទិន ជំទប់ទី២ ឃុំលុងឃុង
៥. សមាជិកសហគមន៍កសិកម្ម សរុបចំនួន ៦៤នាក់ ស្រី២៧នាក់
យោងទៅតាមរបាយការណ៍លទ្ធផលប្រចាំឆ្នាំ២០១៨ របស់សហគមន៍កសិកម្មអភិវឌ្ឍន៍ភូមិលុងឃុង សហគមន៍នេះមាន៖
- ចំនួនសមាជិកចំនួន ៨៣នាក់ ស្រី ១៥នាក់ ភាគហ៊ុនសរុបមានចំនួន ៨៧១ហ៊ុន ស្មើរនឹងទឹកប្រាក់ចំនួន ៤៣,៥៥០,០០០៛ ដោយក្នុងមួយហ៊ុនតំលៃ ៥០,០០០៛
- ប្រាក់មូលនិធិសម្រាប់អនុវត្តន៍មុខជំនួួញ មានចំនួន ៣៥,៧៥១,២០០៛
- ដើមទុនរបស់សហគមន៍មានចំនួន ៧៩,៤៥១,២០០៛
- លើសពីនេះទៅទៀតក្នុងឆ្នាំ២០១៩ សហគមន៍កសិកម្មលុងឃុង ត្រូវបានអង្គការ អាយ ស៊ី អេស អូ បានផ្ដល់ប្រាក់ចំនួន ១០០០០$ សម្រាប់មុខរបរ ៣ផ្សេងទៀត រួមមាន មុខរបរ ទិញលក់ចន្ទី ផលិតបន្លែ និងចិញ្ចឹមមាន់។
- ក្នុងឆ្នាំ២០១៧ និង២០១៨ សហគមន៍កសិកម្មរកប្រាក់ចំណូលសរុបចំនួន២០,២៦០,០០០៛ ហើយចំណាយសរុបមានចំនួន ២,៣៥២,០០០៛ ប្រាក់សហគមន៍កសិកម្មចំណេញប្រចាំឆ្នាំមានចំនួន ១៧,៩០៨,៥០០៛ ហើយប្រាក់នេះសហគមន៍បានបែងចែកដូចខាងក្រោម៖
១.ប្រាក់មូលនិធិបម្រុង ចំនួន ៣,៥៨១,៧០០៛
២.ប្រាក់មូលនិធិបណ្ដុះបណ្ដាលចំនួន ៥៣៧,២៥៥៛
៣.ប្រាក់រដ្ឋបាល ចំនួន៧១៦,៣៤០៛
៤.ប្រាក់ភាគលាភមានចំនួន ៥,៣៧២,៥៥០៛
៥.ប្រាក់អភិវឌ្ឍន៍មុខជំនួញ ៥,៣៧២,៥៥០៛
៦.ប្រាក់មូលនិធិអភិវឌ្ឍសង្គមមានចំនួន ៥៣៧,២៥៥៛
៧.ប្រាក់លើកទឹកចិត្តចំនួន ១,៧៩០,៨៥០៛



