នាថ្ងៃព្រហស្បតិ៍ ១១រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសរាជ ២៥៦២ ត្រូវនឹងថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩ លោកទូច សម្បត្តិ អនុប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង ចូលរួមមហាសន្និបាតប្រចាំឆ្នាំ២០១៨ និងលើកទិសដៅបន្ត របស់សហគមន៍កសិកម្មបាត់ដំបងមានជ័យ ក្រោមអិបតីភាពលោក សុក ហឿន អភិបាលស្រុករង ស្រុកសង្កែ និងលោក អុឹម ស្វាង មេឃុំ វត្តតាមិម ស្ថិត នៅ ភូមិ កំពង់ឆ្លង ឃុំ វត្តតាមិម ខេត្តបាត់ដំបង ។


