ថ្ងៃព្រហស្បតិ៍ ១១ រោច ខែបុស្ស ឆ្នាំចសំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ត្រូវនឹងថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩ លោក គា ឈុន ប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម រួមជាមួយលោក ឆែម ចន្ថា ប្រធានការិយាល័យកសិកម្មស្រុកសង្កែ និង លោក ឡុំ សោម អភិបាលស្រុកសង្កែ បានចូលរួមមហាសន្និបាតប្រចាំឆ្នាំ២០១៨ របស់សហគមន៍កសិកម្មឃុំកំពង់ព្រៀង ស្ថិតនៅភូមិអូសទូក ឃុំកំពង់ព្រៀង ស្រុកសង្កែ ខេត្តបាត់ដំបង។


