?????????????????????????????????????????????????????

30-Jan-2019

ថ្ងៃអង្គារ ៩ រោច ខែបុស្ស ឆ្នាំចសំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩ ការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម បានសហការជាមួយការិយាល័យអប់រំបណ្តុះបណ្តាល  និងសហប្រតិបត្តិការអន្តរជាតិ នៃ នាយកដ្ឋានអភិវឌ្ឍន៍សហគមន៍កសិកម្ម បានបើកវគ្គបណ្តុះបណ្តាលស្តីពី ការចុះបញ្ជីគណនេយ្យ ដល់សហគមន៍កសិកម្មចំនួន ៨ ដែលមានអ្នកចូលរួមសរុបចំនួន ២២នាក់ ស្រី ៨នាក់ នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង។