វេទិកាពិគ្រោះយោបល់លើកទី៤ ស្តីពីកិច្ចអភិវឌ្ឍន៍សហគមន៍កសិកម្មនៅកម្ពុជា

22-Jan-2019

នៅថ្ងៃសុក្រ៦រោច ខែមិគសិរ ឆ្នាំច សំរឹទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៨ មន្រ្តីការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម បានចូលរួមវេទិកាពិគ្រោះយោបល់លើកទី៤ ស្តីពីកិច្ចអភិវឌ្ឍន៍សហគមន៍កសិកម្មនៅកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិត ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម នៅសាលប្រជុំអគ្គនាយកដ្ឋានកសិកម្ម ដែលមានអ្នកចូលរួមសរុបប្រមាណ១០០នាក់។