



ថ្ងៃអង្គារ ១២រោច ខែកត្តិក ឆ្នាំច សំរឹទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៨ លោក ង៉ែត សុគន្ធា និងនាងខ្ញុំ ជា សនសោភា បានដឹកនាំសមាជិកបណ្តាញអាជីវកម្មសហគមន៍កសិកម្មចំនួន១០នាក់ ដើម្បីទៅទស្សនៈកិច្ចសិក្សា ដកស្រង់បទពិសោធន៍ ការអនុវត្តមុខរបរ ការគ្រប់គ្រង ការទំនាក់ទំនងទីផ្សាររបស់សហគមន៍កសិកម្មផ្គត់ផ្គង់កសិផលស្វាយរៀង នៅស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ ក្នុងនោះដែលមានការចូលរួមទៅទស្សនៈកិច្ចពី បុគ្គលិកសមាគមន៍សហករណ៍កម្ពុជា(CAC) មន្រ្តីមន្ទីរកសិកម្មខេត្តកំពង់ឆ្នាំ សមាជិកបណ្តាញអាជីវកម្មសហគមន៍កសិកម្មខេត្តកំពង់ឆ្នាំង សរុប ២៤នាក់/ស្រី០៨នាក់។