



នៅថ្ងៃពុធ ១៤រោចខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៨ លោក គុយ ហួត ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងខេត្តក្រចេះ និងមន្រ្តីការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម បានចូលរួមកម្មវិធីសិក្ខាសាលាពិគ្រោះយោបល់លើឯកសារព្រាងស្តីពី គោលគំនិតនៃសហគមន៍កសិកម្ម ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម ដែលមានអ្នកចូលរួមសរុប១១០នាក់ ។