សិក្ខាសាលាស្តីពីការពិគ្រោះយោបល់ដើម្បីកំណត់ភាពខ្លាំង ខ្សោយ ឧកាស និង ប្រមូលធាតុចូលផ្សេងៗ

22-Jan-2019

ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៨ លោក ម៉ៅ វិចិត្រ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ង៉ែត សុគន្ធា និង ថ្នាក់ដឹកនាំសហគមន៍កសិកម្មចំនួន០៨ បានចូលរួមសិក្ខាសាលាស្តីពីការពិគ្រោះយោបល់ដើម្បីកំណត់ភាពខ្លាំង ខ្សោយ ឧកាស និង ប្រមូលធាតុចូលផ្សេងៗទៀតដើម្បីរៀបចំគោលនយោបាយជាតិ ដើម្បីជួយគាំទ្រសហគមន៍កសិកម្ម ។ សិក្ខាសាលានេះបានប្រារពឡើង នៅខេត្តកំពង់ចាម ដែលបានដឹកនាំអង្គសិក្ខាសាលា ក្រោមអធិបតីភាព ឯក ឧត្តម ផៃ ស៉ីផាន ទីប្រឹក្សាក្រសួងកសិកម្ម អ្នកចូលរួមសរុបប្រមាណ ១០០នាក់។