



នៅថ្ងៃអង្គារ ៧កើត ដល់ថ្ងៃសុក្រ ១០កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៦-១៩ ខែតុលា ឆ្នាំ២០១៨ មន្រ្តីការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម និងតំណាងសហគមន៍កសិកម្មចំនួន២រូប បានចូលរួមវគ្គបណ្តុះបណ្តាលស្តីពីការចុះបញ្ជីគណនេយ្យភាពរបស់សហគមន៍កសិកម្ម ក្រោមអធិបតីភាពលោកស្រី វង្ស ផល្លា អនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍សហគមន៍កសិកម្ម នៅសាលប្រជុំនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ ដែលមានអ្នកចូលរួមសរុប៣២នាក់/ស្រី០៩នាក់ ។