?????????????????????????????????????????????

22-Jan-2019

ថ្ងៃព្រហស្បតិ៍ ១២ កើត ខែបុស្ស ឆ្នាំចសំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ត្រូវនឹងថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩
លោក គា ឈុន ប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង និងមន្ត្រីក្រោមឱវាទ បានចូលរួមមហាសន្និបាតកំណើតដំបូងសហគមន៍កសិកម្មតាគ្រាម ស្ថិតនៅភូមិអូរពងមាន់ ឃុំតាគ្រាម ស្រុកបាណន់ ដើម្បីអនុម័តលក្ខន្តិកៈ បទបញ្ជាផ្ទៃក្នុង និងបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាភិបាលនិង គណ:កម្មាធិការត្រួតពិនិត្យសម្រាប់សហគមន៍កសិកម្ម។