មហាសន្និបាតលើកទី០៧សហគមន៍ខ្ទុំ

18-Jan-2019

នាថ្ងៃសុក្រ ១៣កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២
 ត្រូវនឹងថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩ ការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម
 ដឹកនាំដោយលោក ឡឹក រ័ត្ន អនុប្រធានមន្ទីរ 
បានចូលរួមមហាសន្និបាតប្រចាំឆ្នាំលើកទី០៧
 របស់សហគមន៍កសិកម្មភូមិខ្ទុំ ដើម្បីបូកសរុបលទ្ឋផលប្រចាំឆ្នាំ២០១៨
 និងផែនការបន្ត២០១៩ ដែលធ្វើនៅភូមិខ្ទុំ សង្កាត់កូនក្រៀល
 ក្រុងសំរោង សមាជិកចូលរួមសរុបចំនួន៣០៩នាក់ ស្រី២៥៩នាក់ ។
*ជាលទ្ឋផលក្នុងអង្គសន្និបាតមានដូចតទៅ
-សមាជិកទទួលបានការចែកជូននៅភាគលាភដោយ១ហ៊ុនទទួលបាន៤០០០រៀល
-ដើមទុនសហគមន៍កើនឡើងសរុបចំនួន១៦០លាន
-ចំណេញដុលប្រចាំឆ្នាំមិនទាន់បែងចែក១២លានរៀល
-បែងចែកភាគលាភដល់សមាជិកអស់៥លានរៀល
-ប្រាក់ចំណេញនៅសល់៧លានរៀល
-និងមានការចែកជូនវត្ថុអនុស្សាវរីយ៍ដល់សមាជិកឆ្នើម
*បញ្ហាប្រឈម
- ទឹកមិនអាចផ្គត់ផ្គង់បានគ្រប់គ្រាន់ដល់សមាជិកមួយចំនួន
*ដំណោះស្រាយ និងផែនការបន្ត
-អង្គសន្និបាតបានសម្រេចដកប្រាក់ដើមទុន៨លានរៀល បូករួមប្រាក់ចំណេញប្រចាំឆ្នាំ៧លានរៀល យកទៅពង្រីកតបណ្តាញទឹកប្រវែង១១០០ម និងទិញឧបករណ៍ប្រើប្រាស់មួយចំនួន ដើម្បីផ្គត់ផ្គង់ទឹកប្រើប្រាស់ដល់សមាជិក អោយបានគ្រប់គ្រាន់។