ថ្ងៃសុក្រ០៦កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក
ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩
-ការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្មដឹកនាំដោយ លោក សុខ ធឿន ប្រធានការិយាល័យ
-សហការជាមួយការិយាល័យ សវនកម្មសហគមន៍កសិកម្ម នៃអគ្គនាយកដ្ឋានអភិវឌ្ឍន៍សហគមន៍កសិកម្ម ដឹកនាំដោយលោក ខោល ម៉ានី ប្រធានការិយាល័យ បានបើកវគ្គបណ្តុះបណ្តាលស្តីពី"ការត្រួតពិនិត្យសហគមន៍កសិកម្មដោយគណៈកម្មាធិការត្រួតពិនិត្យ" ដែលមានសមាជិកចូលរួមសរុប២៧នាក់ ស្រី០៩នាក់។
វគ្គបណ្តុះបណ្តាលផ្តោតទៅលើ៖
+ការរៀបចំផែនការសម្រាប់ធ្វើការត្រួតពិនិត្យ
+ការអនុវត្តផ្ទាល់ក្នុងការត្រួតពិនិត្យ
-ការត្រួតពិនិត្យលើការគ្រប់គ្រងទូទៅ
-កាត្រួតពិនិត្យការងារហិរញ្ញវត្ថុ
-ការត្រួតពិនិត្យការអនុវត្តលើមុខរបរ
+ការសរសេររបាយការណ៍ត្រួតពិនិត្យ