នៅថ្ងៃពុធ-ព្រហស្បតិ៍ ១១-១២កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី ១៦-១៧ ខែមករា ឆ្នាំ២០១៩ ក្រុមការងារការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់នឹងនេសាទខេត្តពោធិ៍សាត់ បានចុះផ្សពផ្សាយស្តីពីគោលគំនិតសហគមន៍កសិកម្ម ។ ប្រព្រឹត្តទៅនៅភូមិអូរថ្កូវ សង្កាត់រលាប ក្រុងពោធ៍សាត់ ខេត្តពោធិ៍សាត់ ។ កសិករចូលរួមសរុបចំនួន ៣១នាក់ (ស្រី ១៧នាក់) ។

