ប្រជុំផ្សព្វផ្សាយស្តីពីច្បាប់សហគមន៍

09-Jan-2019

នៅថ្ងៃអង្គារ ០៣កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ 
ត្រូវនឹងថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៩
-ការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម ដឹកនាំដោយលោក ឡឹក រ័ត្ន 
អនុប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តមានជ័យ 
-សហការជាមួយការិយាល័យនិតិកម្ម និងដោះស្រាយវិវាទសហគមន៍កសិកម្ម 
នៃអគ្គនាយកដ្ឋានអភិវឌ្ឍន៍សហគមន៍កសិកម្ម
បានបើកកិច្ចប្រជុំផ្សព្វផ្សាយស្តីពីច្បាប់សហគមន៍កសិកម្ម ដល់សមាជិកសហគមន៍ចំនួន៤៥នាក់ ស្រី១៨នាក់។ 
លោក ស៊ីម បូរ៉ាមី ប្រធានការិយាល័យ និតិកម្ម និងដោះស្រាយវិវាទសហគមន៍ បានធ្វើការបង្ហាញនិងពន្យល់ពីច្បាប់ក៏ដូចជាលិខិតបទដ្ឋានគតិយុត្តនានារបស់សហគមន៍ ដល់សមាជិកដើម្បីអោយយល់កាន់តែច្បាស់ និងសំណូមពរដល់តំណាងសហគមន៍ទាំងអស់ និងស្ថាប័នNGOដែលធ្វើការជាមួយសហគមន៍ មេត្តាអនុវត្តន៍ការងារទៅតាមគោលការណ៍របស់ក្រសួងណែនាំ និងកែតម្រូវ។