នៅថ្ងៃអង្គារ ៣រោច ខែមិគសិរ ឆ្នាំច សំរឹទ្ធស័ក ព.ស២៥៦២ ត្រូវថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ឆ្នាំងសហការណ៏ជាមួយសមាគមន៏សហករណ៏កម្ពុជាCAC បានរៀបចំតាំងពិព័រណ៍ផលិតផលសហគមន៏សិកម្មនិងចុះកិច្ចព្រមព្រៀងរវាងសហគមន៏កសិកម្មក្រាំងលាវជាមួយក្រុមខ្មែរសរីរាង្គក្រោមអធិបតីភាពឯកឧត្តម ហ៊ី ណាត អភិបាលរងខេត្តកំពង់ឆ្នាំងដែលមានអ្នកចូលរួមពីសមាជិកសហគមន៏ជុំវិញខេត្ត ក្រុមហ៊ុន អង្គការដៃគូ និងមន្ត្រីការិយល័យចំណុះមន្ទីរ សរុបចំនួន២៧០នាក់ ស្រី១៣២នាក់ ក្នុងគោលបំណង៖-ផ្សព្វផ្សាយផលិតរបស់សហគមន៏កសិកម្ម និងពង្រីកទីផ្សារកសិផលរបស់សហគមន៏កសិកម្ម ដែលគាំទ្រដោយសហព័ន្ធសហករណ៏រ៉ាយអៃសិនអាល្លឺម៉ង(DGRV)។***សូមបញ្ជាក់៖កម្មវិធីតាំងពិព័រណ៍មានរយះពេលបីថ្ងៃពីថ្ងៃទី២៥ដល់២៧ ខែធ្នូ ឆ្នាំ២០១៨ នៅការិយាល័យអភិវឌ្ឍន៏សហគមន៏កសិកម្ម ក្បែរភោជនីដ្ឋានអង្គរថ្មី៊៊