របាយការណ៍សង្ខេបស្តីពីការងារការចុះកិច្ចសន្យាផលិតស្រូវសរីរាង្គរបស់សហគមន៍កសិកម្ម
ខេត្តព្រះវិហារមានសហគមន៍កសិកម្មសរុបចំនួន ៤៣សហគមន៍ ក្រោមការសម្របសម្រួលដោយការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម និងត្រូវបានចុះបញ្ជីទទួលស្គាល់ជាសហគមន៍កសិកម្មស្របច្បាប់ដោយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ។ ដោយគិតត្រឹមថ្ងៃមិថុនានេះសហគមន៍ទូរទាំងខេត្តមានសមាជិកសរុបប្រមាណជា9,285នាក់(ស្រី6,070នាក់) ទុនជាសាច់ប្រាក់ប្រមាណជា USD 1,368,402 ក្នុងនោះដែរមុខរបរសំខាន់ៗរបស់សហគមន៍កសិកម្ម ផ្តោតលើការធ្វើឥណទានកសិកម្ម ផ្គត់ផ្គង់សម្ភារៈកសិកម្ម ទីផ្សារស្រូវ-ដំឡូងមីសរីរាង្គ សេវាកម្មរួមគ្នា និងចែកចាយទឹកស្អាត(របាយការដើមឆ្នាំ២០១៨)។ -ល-។
ក្នុងខេត្តព្រះវិហារបានចាប់ផ្តើម ប្រមូលនិងគៀងគរសហគមន៍កសិកម្មអោយផលិតស្រូវសរីរាង្គអនុវត្តកសិកម្មតាមកិច្ចសន្យាចាប់តាំងពីឆ្នាំ២០១៣មកម្ល៉េះ ដោយក្នុងនោះមានសហគមន៍កសិកម្មចំនួន០៥បានចុះកិច្ចសន្យាផលិតស្រូវសរីរាង្គសម្រាប់លក់អោយក្រុមហ៊ុនឯកជន ដោយមានអ្នកផលិតចំនួន៥៥០គ្រួសារ និងលក់បានចំនួនប្រមាណជា100តោន(កសិករមិនទាន់យល់ពីការងារកសិកម្មតាមកិច្ចសន្យា )។
ឆ្នាំ២០១៤ មានសហគមន៍កសិកម្មចំនួន០៨ បានចុះកិច្ចសន្យាផលិតស្រូវសរិរាង្គលក់អោយក្រុមហ៊ុនAmru Rice លើបរិមាណស្រូវសរុបចំនួន1,800tons មានអ្នកផលិតចំនួន891គ្រួសារ និងបានលក់ជាក់ស្តែងអោយក្រុមហ៊ុនបានចំនួន1,465tons បានប្រមាណជា៨១%នៃកិច្ចសន្យា។
ឆ្នាំ២០១៥ មានសហគមន៍កសិកម្មចំនួន១២ បានចុះកិច្ចសន្យាផលិតស្រូវសរីរាង្គលក់អោយក្រុមហ៊ុនចំនួន២គឺAmru Rice និងក្រុមហ៊ុន Agro Angkor Inter Trade លើកិច្ចសន្យាសរុប8,665tons ដោយមានអ្នកផលិតចំនួន1,669គ្រួសារ ហើយ បានលក់ជាក់ស្តែងចំនួន2,790tons បានប្រមាណជា៣២%នៃកិច្ចសន្យា(ជួបបញ្ហាដង្កូវហ្វូង)។
ឆ្នាំ២០១៦ មានសហគមន៍កសិកម្មចំនួន២៥ បានចុះកិច្ចសន្យាផលិតស្រូវសរីរាង្គលក់អោយក្រុមហ៊ុនចំនួន៣គឺAmru Rice ,ក្រុមហ៊ុន Agro Angkor Inter Trade,និងក្រុមហ៊ុន Signatures of Sia លើបរិមាណស្រូវសរុបចំនួន13,795tons មានអ្នកផលិតចំនួន3,151គ្រួសារ និងបានលក់ជាក់ស្តែងអោយក្រុមហ៊ុនបានចំនួន11,476tons បានប្រមាណជា៨៣% នៃកិច្ចសន្យា។
ឆ្នាំ២០១៧ មានសហគមន៍កសិកម្មចំនួន៣២ បានចុះកិច្ចសន្យាផលិតស្រូវសរីរាង្គលក់អោយក្រុមហ៊ុនចំនួន៣ដដែលគឺAmru Rice ,ក្រុមហ៊ុន Agro Angkor Inter Trade,និងក្រុមហ៊ុន Signatures of Sia លើបរិមាណស្រូវសរុបចំនួន26,786tons មានអ្នកផលិតចំនួន5,162គ្រួសារ និងបានលក់ជាក់ស្តែងអោយក្រុមហ៊ុនបានចំនួន13,984tons បានប្រមាណជា52.7% នៃកិច្ចសន្យា។
ដោយឡែកឆ្នាំ២០១៨នេះ មានសហគមន៍កសិកម្មចំនួន៣៤ បានចុះកិច្ចសន្យាផលិតស្រូវសរីរាង្គលក់អោយក្រុមហ៊ុនចំនួន៤គឺ Amru Rice ,ក្រុមហ៊ុន Agro Angkor Inter Trade,និងក្រុមហ៊ុន Signatures of Sia និងក្រុមហ៊ុន សាជីវកម្មសហគមន៍កសិកម្មកម្ពុជា(CACC) លើបរិមាណស្រូវសរុបចំនួន26,953tons មានអ្នកផលិតចំនួន5,151គ្រួសារ និងមានផ្ទៃដីផលិតសរុបចំនួន16,256ហិកតា។ ចាប់តាំងពីដើមសប្តាហ៍ទី៤ ខែតុលា មកដល់ថ្ងៃនេះ សហគមន៍បានប្រមូលលក់អោយក្រុមហ៊ុនបាន10,030តោន ស្មើនឹងជិត៤០% នៃកិច្ចសន្យា។ ក្នុងនោះផងដែរតម្លៃស្រូវក្រអូបចាប់ពី១២៨០៛ដល់១៥៩០៛ និងស្រូវស ពី១០១០៛ ទៅ១២០០៛៕
ក្នុងឆ្នាំ២០១៨ នេះដែរ ក៏មានសហគមន៍កសិកម្មចំនួន០៨ក្នុងចំណោម៣៤នោះ បានឈានទៅដល់ការចុះកិច្ចសន្យាផលិតដំឡូងមីសរីរាង្គ(ស្រស់)សម្រាប់លក់អោយក្រុមហ៊ុនសាជីវកម្មសហគមន៍កសិកម្មកម្ពុជា(CACC) ចំនួន10,748tons មានអ្នកផលិតចំនួន577គ្រួសារ និងមានផ្ទៃដីផលិតចំនួន789ហិកតា។ ហើយការប្រមូលទិញនឹងចាប់ផ្តើមចុះទិញនៅកំឡុងពេលដើមខែកុម្ភៈ។
បញ្ហាដែលជួបប្រទៈ៖
- ទិន្និផលស្រូវសរីរាង្គចុះទាបជាងមុន
- ឈ្មួញទិញអោយតម្លៃប្រហែលនឹងសហគមន៍ ហើយប្រគល់លុយពេលស្រូវឡើងឡាន
- ក្រុមហ៊ុនសងលុយមកសហគមន៍យឺតយ៉ាវ
- សហគមន៍នៅខ្វះដើមទុនបង្វិលសងសមាជិក(ត្រូវការថវិការបន្ទាន់សងមីក្រូហិរញ្ញវត្ថុ)