ថ្ងៃសុក្រ ១៥រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៨ ការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម ដឹកនាំដោយ លោកឡឹក រ័ត្ន អនុប្រធានមន្ទីរ
បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពីការគ្រប់គ្រង់បញ្ជីស្នាមសហគមន៍ រៀបចំនៅការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម ដែលមានសមាជិកគណកម្មាធិការសហគមន៍ចំនួន១៥នាក់ ស្រី០៥នាក់។មកពីសហគមន៍ចំនួន០៥។
* គោលបំណង
-អោយសហគមន៍ចេះពីការគ្រប់គ្រងបញ្ជីស្នាមនិងអាចធ្វើរបាយការណ៍ហិរញ្ញវត្ថុបាន
សំរាប់មេរៀនបណ្តុះបណ្តាលមានការអនុវត្តធ្វើ៖
-ប័ណ្ណចំណូល
-ប័ណ្ណចំណាយ
-បញ្ជីបេឡា
-បញ្ជីទិនានុប្បវត្តន៍