



ថ្ងៃទី ១៤/១២/២០១៨ អង្កការ Caritas បានសហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ រៀបចំសិក្ខាសាលានៅភោជនីដ្ឋាន លី ហួត មានអ្នកចូលរួម ៦៥នាក់ រួមមានថ្នាក់ដឹកនាំមន្ទីរពាក់ព័ន្ឋ អាជ្ញាធរ ភូមិ/ឃុំ/ស្រុក តំណាងក្រុមហ៊ុនលក់សំភារៈកសិកម្ម ពាណិជ្ជករ កសិករក្រុមផលិត សហគមន៏កសិកម្ម និងដៃគូអភិវឌ្ឍន៏ផងដែរ។ សិក្ខាសាលាមានគោលបំណង៖
១.ដើម្បីបង្កើនទំនាក់ទំនងរវាងក្រុមកសិករផលិត ពាណិជ្ជករ និងអ្នកពាក់ព័ន្ឋ
២.ដើម្បីផ្សារភ្ជាប់ទីផ្សាររវាងអ្នកពាក់ព័ន្ឋ និងក្រុមកសិករផលិតក្នុងខេត្ត ក៏ដូចជាស្វែងរកបញ្ហាប្រឈម ដំណោះស្រាយ និងលក្ខខណ្ឌសមស្រប។
៣.ដើម្បីលើកកំពស់ផលិតផលសរីរាង្គ និងសុវត្ថិភាពរបស់កសិករឲ្យទទួលបានតម្លៃសមរម្យ និងមានទីផ្សារ។