?????????????????????? ?????????????? ??????????????????????????? ????????????????????????????????????????????????????????????????????

05-Dec-2018

ស្រុករវៀង ខេត្តព្រះវិហារ៖
ថ្ងៃព្រ.ហ-សុក្រ ០៧-០៨ រោច ខែកត្តិក ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ២៩-៣០ ខែ វិច្ឆិកា ឆ្នាំ ២០១៨ មន្ត្រីការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ បានបើកវគ្គបណ្ដុះបណ្ដាលស្តីពី ការធ្វើសវនកម្ម ការធ្វើរបាយការណ៍ប្រចាំឆ្នាំ និងគោលការណ៍ណែនាំស្តីពីការធ្វើមហាសន្និបាតប្រចាំឆ្នាំរបស់សហគមន៍កសិកម្ម ដល់សហគមន៍កសិកម្មនៅក្នុងស្រុករវៀង មានថ្នាក់ដឹកនាំសហគមន៍កសិកម្ម ចូលរួមចំនួន ២៧ នាក់ ស្រី ១៣ នាក់
គាំទ្រដោយអង្គការទស្សនពិភពលោក ប្រចាំស្រុករវៀង។