ថ្ងៃចន្ទ អង្គារ ១២ ១៣កើត ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព ស២៥៦២ ត្រូវនឹងថ្ងៃទី១៩-២០ ខែវិច្ឆិកា ឆ្នាំ២០១៨ លោក តិច សារ់ាវុធ លោក ចេវ ជឿន និងកញ្ញា អ៊ុត ភក្ត្រា មន្ត្រីការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកកម្ម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង ចុះរៀបចំកម្មវិធីផ្សព្វផ្សាយគោលគំនិត និងច្បាប់ស្តីពីសហគមន៍កសិកម្មនៅភូមិកំពង់ឆ្លង ឃុំវត្តតាមិម ស្រុកសង្កែ ខេត្តបាត់ដំបង ដោយមានការគាំទ្រដោយគម្រោង BOOSTING ដែលមានអ្នកចូលរួម ៣៦ នាក់ ស្រី១១ នាក់។
