ចែកពូជស្រូវសែនក្រអូប ដល់សហគមន៍ចំនួនពីរគឺ សហគមន៍សារៀងរុងរឿង និងសហគមន៍បន្ទាយត្រោកសាមគ្គី

15-Nov-2018

ព្រឹកថ្ងៃអង្គារ ៧កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨ ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ បានរៀបចំចែកពូជស្រូវសែនក្រអូប ដល់សហគមន៍ចំនួនពីរគឺ សហគមន៍សារៀងរុងរឿង និងសហគមន៍បន្ទាយត្រោកសាមគ្គី សរុបចំនួន២១តោន ស្មើ៩៨គ្រួសារ ក្រោមជំនួយឧបត្ថម្ភរបស់គម្រោងជំរុញផលិតកម្មស្បៀង (BFP) ស្ថិតនៅភូមិបន្ទាយត្រោក ឃុំស្រែស្តុក ស្រុកកណ្តៀង ។