គោលគំនិតនៃសហគមន៍កសិកម្ម

08-Nov-2018

សូមគោរពរាយការណ៍ជូនលោកប្រធាន!
ថ្ងៃពុធ~ព្រ.ហ ១៤រោច ខែអស្សុជ ~១កើត ខែកត្តិក ឆ្នាំច សំរិទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៧~០៨ ខែវិច្ឆិកា ឆ្នាំ២០១៨
១.លោក ណយ សុភិរម្យ អនុប្រធានមន្ទីរកសិកម្ម
២.មន្រ្តីការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម ០២រូប។
»ចូលរួមសិក្ខាសាលាពិគ្រោះយោបល់លើឯកសារបណ្តុះបណ្តាលព្រាងស្តីពី “ គោលគំនិតនៃសហគមន៍កសិកម្ម” នៅភោជនីយដ្ឋាន ទន្លេបាសាក់២ រាជធានីភ្នំពេញ ដែលមានអ្នកចូលរួមសរុបចំនួន ១០៧នាក់ ស្រ្តីចំនួន ២១នាក់។
~ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត. ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានកសិកម្ម
~ រៀបចំដោយ៖ នាយកដ្ឋានអភិវឌ្ឍន៍សហគមន៍កសិកម្ម នៃអគ្គនាយកដ្ឋានកសិកម្ម
~ ឧបត្ថម្ភដោយ៖ អង្គការអន្តរជាតិខាងកាងារ(ILO)
សូមលោកប្រធានមេត្តាជ្រាបជារបាយការណ៍ ដោយក្ដីគោរពអំពីនាងខ្ញុំ។
សូមអរគុណ!