បើកវគ្គបណ្តុះបណ្តាលបច្ចេកទេសចិញ្ចឹមមាន់ ពូជក្នុងស្រុក

22-Oct-2018

18.10.18 14:11] សូមគោរពរាយការណ៍ជូន ថ្ងៃព្រហស្បតិ៍ ០៩កេីត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨ បានចុះបើកវគ្គបណ្តុះបណ្តាលបច្ចេកទេសចិញ្ចឹមមាន់ ពូជក្នុងស្រុក នៅភូមិអូរឬស្សីកណ្តាល ឃុំអូរឬស្សីកណ្តាល ស្រុកសៀមបូក មានសិក្ខាកាមចូលរួម២៥នាក់ ស្រី ២០នាក់ មកពីសហគមន៍កសិកម្មអូរម្រះ និងសហគមន៍កសិកម្មសាមគ្គីអូរឬស្សីកណ្តាល (វគ្គបណ្តុះបណ្តាលរយៈពេល៣ថ្ងៃ ១៧-១៩/១០/២០១៨) វគ្គបណ្តុះណ្តាលនេះ មានការគាំទ្រពីអង្គការ ម្លប់បៃតង ខេត្តស្ទឹងត្រែង ៕ សូមលោកប្រធានមេត្តាជ្រាប