សូមគោរពរាយការណ៍ជូន ថ្ងៃទី១៦ - ១៩ ខែតុលា ឆ្នាំ២០១៨ មន្ត្រី ការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម ២ រូប ប្រធានសហគមន៍កសិកម្មអូរម្រះ ១ រូប ប្រធានសហគមន៍កសិកម្មព្រះរំកិល ១ រូប បានចូលរួមវគ្គបណ្ដុះបណ្ដាលស្ដីពី ការចុះបញ្ជីគណនេយ្យសហគមន៍កសិកម្ម ក្រោមអធិបតីភាពលោកស្រី វង្ស ផល្លា អនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍កសិកម្ម ស្ថិតនៅមន្ទីរកសិកម្មខេត្តកំពង់ធំ អ្នកចូលរួមសរុប ៣២ នាក់ ស្រី ៩ នាក់