មហាសន្និបាតវិសាមញ្ញសហគមន៍កសិកម្មកកោះ

01-Oct-2018

ថ្ងៃសុក្រ ៤រោច ខែភទ្របទ​ឆ្នាំច សំរឺទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែកញ្ញា​​ ឆ្នាំ២០១៨ លោក គា ឈុន ប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម​ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់​ និងនេសាទខេត្តបាត់ដំបង រួមទាំងមន្រ្តីការិយាល័យ៣នាក់ បានចូលរួមកម្មវិធីមហាសន្និបាតវិសាមញ្ ដើម្បបូកសរុបលទ្ធផលការងារ និងជ្រើសរើសក្រុមប្រឹក្សាភិបាល និងគណៈកម្មាធិការត្រួតពិនិត្យអណត្តិថ្មី ស្ថិតនៅភូមិរំចេក ឃុំកកោះ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។អ្នកចូលរួមចំនួន១០២នាក់ ស្រី៦៤នាក់។