ថ្ងៃអង្គារ ៩កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨ ការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្មនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ បានបណ្តុះបណ្តាលស្តីពី សវនកម្មគណ:កម្មាធិការត្រួតពិនិត្យសហគមន៍កសិកម្មដល់ថ្នាក់ដឹកនាំសហគមន៍កសិកម្មចំនួន៣ ស្ថិតនៅទីស្នាក់ការសហគមន៍កសិកម្មស្រ្តីរតន: ស្រុកជ័យសែនដែលមានអ្នកចូលរួមសរុប២៤ នាក់,ស្រី១៣នាក់។


