ថ្ងៃអង្គារ ៩កើត ខែភទ្របទ ឆ្នាំច សំរឺទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨ មន្រ្តីការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង ចំនួន០២នាក់ សម្របសម្រួលការចុះបញ្ជីគណនេយ្យដល់ក្រុមប្រឹក្សាភិបាល និងគណ:កម្មាធិការត្រួតពិនិត្យសហគមន៍កសិកម្មរស្មីពន្លឺស្តុកប្រវឹក នៅភូមិកោះធំ ឃុំស្តុកប្រវឹក ស្រុករុក្ខគិរី ខេត្តបាត់ដំបង។ អ្នកចូលរួម ១២នាក់ ស្រី ៧នាក់ ។ គាំទ្រដោយ កម្មវិធីជំរុញផលិតកម្មស្រូវ និងការនាំចេញអង្ករ (RICE-SDP) ។


