ថ្ងៃអង្គារ ៩កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨ មន្រ្តីការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង ចំនួន២នាក់បានចុះសម្របសម្រួលការចុះបញ្ជីគណនេយ្យដល់ក្រុមប្រឹក្សាភិបាល និងគណ:កម្មាធិការត្រួតពិនិត្យសហគមន៍កសិកម្មសាមគ្គីមានជ័យ នៅភូមិបល្ល័ង្កក្រោម ឃុំរូងជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង។ អ្នកចូលរួម ៨នាក់ ស្រី ៤នាក់ ។ គាំទ្រដោយ កម្មវិធីជំរុញផលិតកម្មស្រូវ និងការនាំចេញអង្ករ (RICE-SDP) ។



