ថ្ងៃពុធ ៣កើត ខែភទ្របទ ឆ្នាំច សំរឺទស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨ លោក ទូច សម្បត្តិ អនុប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង រួមមន្រ្តីការិយាល័យ ចំនួន០១នាក់ បានសហការជាមួយអង្គការការីតាស ចុះរៀបចំបង្កើតសហគមន៍កសិកម្ម ផ្សព្វផ្សាយពីច្បាប់សហគមន៍កសិកម្ម និងលក្ខន្តិកៈបទបញ្ជាផ្ទៃក្នុងរបស់សហគមន៍កសិកម្ម ស្ថិតនៅភូមិ ព្រៃត្រទ្បាច ឃុំ ព្រៃត្រទ្បាច ស្រុក រុក្ខគិរី ដែរមានអ្នកចូលរួម ៣០នាក់ ស្រី ៩នាក់ ។



