សម្របសម្រួលវគ្គបណ្ដុះបណ្ដាល ស្ដីពីការចុះបញ្ជីគណនេយ្យនៅសហគមន៍កសិកម្មមុខរាហ៍

18-Sep-2018

ថ្ងៃអង្គារ ២កើត ដល់ សៅរ៍ ៦កើតខែភទ្របទ ឆ្នាំច សំរឺទ្ទស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១១ ដល់ថ្ងៃទី១៥ខែកញ្ញាឆ្នាំ២០១៨ មន្រ្តីការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម​ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង​ចំនួន២នាក់ បានចុះសម្របសម្រួលដល់ថ្នាក់ដឹកនាំសហគមន៍កសិកម្មសម្រស់មុខរាហ៍ ស្ថិតនៅភូមិមុខរាហ៍2 ឃុំមុខរាហ៍ ស្រុករុក្ខគិរី ក្នុងវគ្គបណ្តុះបណ្តាលស្តីពីការចុះបញ្ជីគណនេយ្យ ភាពជាអ្នកដឹកនាំ និងទីផ្សារកសិកម្ម ដោយកម្មវិធីជម្រុញផលិតកម្មស្រូវ និងការនាំចេញអង្ករ (Rice-SDP) រៀបចំដោយអង្គភាពអនុវត្តកម្មវិធីខេត្តបាត់ដំបង គាំទ្រដោយធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។មានអ្នកចូលរួមចំនួន៧នាក់ ស្រី១នាក់។