ស្រុកឆែប ខេត្តព្រះវិហារ៖
******************
នៅថ្ងៃសុក្រ៥កេីត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ពស២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨ ការិ.សហគមន៍កសិកម្ម នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ បានចុះផ្សព្វផ្សាយច្បាប់សហគមន៍កសិកម្ម ពិសេសអោយគាត់យល់ពី
-សិទ្ឋ និងកាតព្វកិច្ចរបស់សមាជិក
-សិទ្ឋ និងកាតព្វកិច្ច និងការប្រព្រិត្តិទៅរបស់សហគមន៍កសិកម្ម ជូនដល់ថ្នាក់ដឹកនាំ និងសមាជិកសហគមន៍កសិកម្មសង្កែសាមគ្គីមានជ័យ ដែលស្ថិតនៅភូមិសង្កែ ឃុំសង្កែ១ ស្រុកឆែប។
ក្នុងនោះដែរក៏មានអ្នកចូលរួមពីលោកមេបុស្ត៍រដ្ឋបាលឃុំ អនុភូមិ ថ្នាក់ដឹកនាំសហគមន៍ និងសមាជិកសរុបចំនួន៣៣នាក់
#គាទ្រដោយថវិការកម្មវិធីឆ្នាំ២០១៨


