ថ្ងៃពុធ ៣ កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨ មន្រ្តីការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ បានចុះផ្សព្វផ្សាយច្បាប់ស្តីពីសហគមន៍កសិកម្មបន្ថែមជូនដល់សមាជិក សហគម៍កសិកម្មអភិវឌ្ឍន៍ឆែបពីរសាមគ្គីរុងរឿង និងពន្យល់នូវចម្ងល់របស់ពួកគាត់អំពីការចុះកិច្ចសន្យាកន្លងមក ព្រមទាំងបង្ហាញពីបទពិសោធន៍របស់សហគមន៍ដ៏ទៃទៀតក្នុងខេត្តដែលអនុវត្តបានជោគជ័យ
#ទីកន្លែង:នៅសហគមន៍កសិកម្មអភិវឌ្ឍន៍ឆែបពីរសាមគ្គីរុងរឿង ក្នុងនោះដែរសមាជិកមានការយល់ដឹងពីសហគមន៍កសិកម្មកើនបាន១កម្រិតថែមទៀត និងមានចាប់អារម្មណ៍ជាខ្លាំង ពាក់ពន្ឋនឹងមុខរបរដែលសហគមន៍បានចុះកិច្ចសន្យាផលិតស្រូវសរីរាង្គក្នុងឆ្នាំ២០១៨ថ្មីនេះ មានអ្នកចូលរួមចំនួន៥៥នាក់(ប្រុស១០នាក់)
#ក្នុងឆ្នាំ២០១៨នេះជាសហគមន៍នេះនឹងផលិតផ្គត់ផ្គង់ស្រូវសរីរាង្គអោយក្រុមហ៊ុនSignatories of Asia ចំនួន១១៤តោន និងមានអ្នកផលិតចំនួន៧២គ្រួសារ
#គាំទ្រដោយថវិការ រដ្ឋាភិបាលឆ្នាំ២០១៨



