


ថ្ងៃទី 31/08/2018 នៅបរិវេណមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តព្រះវិហារមានរៀបចំ ពិធីប្រគល់ ម៉ាស៊ីនកិនស្រូវខ្នាតតូច ដល់សហគមន៍កសិកម្ម ចំនួន 15 ក្រោមថវិកាកម្មវិធីរបស់រាជរដ្ឋាភិបាលកម្ពុជាឆ្នាំ 2018 តាមរយៈមន្ទីរ ៖
1-ស្រុកគូលែនមាន៣សហគមន៍កសិកម្មគឺ៖
សហគមន៍កសិកម្មត្បែងពីរសាមគ្គីរីកចំរើន; សហគមន៍កសិកម្មសាមគ្គីភ្នំពេជ្របូរី និង សហគមន៍កសិកម្មសាមគ្គីសែនមនោរម្យ។
2-ស្រុកត្បែងមានជ័យ មាន២សហគមន៍កសិកម្មគឺ៖
សហគមន៍កសិកម្ម ព្រះឃ្លាំងសាមគ្គីមានជ័យ និងសហគមន៍កសិកម្ម អភិវឌ្ឍន៍កូនខ្មែរជំនាន់ក្រោយ។
3-ស្រុកជាំក្សាន្ត មាន២សហគមន៍កសិកម្ម៖សហគមន៍កសិកម្ម រំដោះស្រែសាមគ្គី និងសហគមន៍កសិកម្ម ទឹកក្រហមកែលំអរជីវភាព
4-ស្រុកឆែប មាន២សហគមន៍កសិកម្ម៖ សហគមន៍ អភិវឌ្ឍន៍សាមគ្គីសង្កែពីរ និងសហគមន៍ រំដួលសាមគ្គីម្លូព្រៃពីរ
5-ស្រុកជ័យសែន មាន២សហគមន៍កសិកម្ម៖ សហគមន៍កសិកម្ម តស៊ូសែនជ័យ និងសហគមន៍កសិកម្ម ស្រ្តីរតនៈ
6-ស្រុករវៀង មាន២សហគមន៍កសិកម្ម៖ សហគមន៍កសិកម្ម រស្មីលើកកំពស់កសិករ និងសហគមន៍កសិកម្ម រក្សាស្ទឹងសែនមានជ័យ
7-ស្រុកសង្គមថ្មី មាន២សហគម៍កសិកម្ម៖ សហគមន៍កសិកម្ម សែនគង់អភិវឌ្ឍន៍
និងសហគមន៍កសិកម្ម រអាងរួមគ្នាអភិវឌ្ឍន៍។