នៅថ្ងៃសុក្រ ៦កើត ខែស្រាពណ៌ ឆ្នាំច សំរឹទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៨ មន្រ្តីការិយាល័យអភិវឌ្ឍន៍សហគមន៍ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង ចំនួន ២នាក់ បានចុះសម្របសម្រួលវគ្គបណ្ដុះបណ្ដាល ស្ដីពីការចុះបញ្ជីគណនេយ្យ ដល់ថ្នាក់ដឹកនាំ និងសមាជិក នៃសហគមន៍កសិកម្មពន្លឺព្រៃតូច។ ដែលមានអ្នកចូលរួមចំនួន១២នាក់ ស្រី៧នាក់។


