ពិព័រណ៍ផ្សារណាត់បន្លែសុវត្ថិភាព និង ផលិតផលសុវត្ថិភាព (BFP)

20-Jul-2018

ថ្ងៃព្រហស្បតិ៍ ៧កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ២០១៨ ការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង បានសម្របសម្រួល និងដឹកនាំសហគមន៍កសិកម្មចំនួន ៥ ដើម្បីចូលរួមពិព័រណ៍ផ្សារណាត់បន្លែសុវត្ថិភាពនិងផលិតផលសុវត្ថិភាព នៃគម្រោងជំរុញផលិតកម្មស្បៀងប្រចាំខេត្តបាត់ដំបងនៅទីលានសួនសន្តិភាពនាគបាញ់ទឹក  ។

សហគមន៍កសិកម្មដែលបានចូលរួមមាន៖

  1. សហគមន៍កសិកម្មសេដ្ឋកិច្ចបៃតងសំឡូត ៖ ម្រេច ទុរេន សណ្តែកសៀង
  2. សហគមន៍កសិកម្មតាតោកទល់ដែន៖ ទុរេន
  3. សហគមន៍កសិកម្មសំឡូតសាមគ្គី៖ ទុរេន
  4. សហគមន៍កសិកម្មពន្លឺថ្មីក្តីសង្ឃឹមនៃកសិករ៖ ក្រូចថ្លុង
  5. សហគមន៍កសិកម្មច្រនៀងចែងពាសចម្រើនផល៖ មៀន ។