ថ្ងៃព្រហស្បតិ៍- សុក្រ ១០-១១ កើត ខែជេស្ឋ ឆ្នាំចសំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ត្រូវនឹងថ្ងៃទី២៤-២៥ ខែឧសភា ឆ្នាំ២០១៨ មន្ត្រីការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម រួមជាមួយលោក អោម សាវន ប្រធានការិយាល័យកសិកម្មស្រុកកំរៀង បានចូលរួមសម្របសម្រួលវគ្គបណ្តុះបណ្តាលស្តីពី ការចុះបញ្ជីគណនេយ្យ ដល់សហគមន៍កសិកម្មចំនួន ៥មកពីស្រុកកំរៀង និង ស្រុកភ្នំព្រឹក មានអ្នកចូលរួមចំនួន 16នាក់ ស្រី៥នាក់ ដែលទទួលបានការគាំទ្រពីអង្គការពុទ្ធសាសនាដើម្បីអភិវឌ្ឍន៍ ។


