ថ្ងៃចន្ទ-អង្គារ ៧-៨កើត ឆ្នាំច សំរឹទ្ធស័ក ពស ២៥៦២ ត្រូវនឹងថ្ងៃទី២១-២២ ខែឧសភា ឆ្នាំ២០១៨ មន្ត្រីការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម និង លោក គឹម កុយ ប្រធានការិយាល័យកសិកម្មស្រុកសំឡូត បានចូលរួមសម្របសម្រួលវគ្គបណ្តុុះបណ្តាលស្តីពី ការចុុះបញ្ជីគណនេយ្យសហគមន៍កសិកម្មនៅការិយាល័យកសិកម្មស្រុកសំឡូត ក្រោមការគាំទ្រពីអង្គការ ពុទ្ធសាសនាដើម្បីអភិវឌ្ឍន៍។សហគមន៍កសិកម្មចំនួន ៦ ដែលអ្នកចូលរួមចំនួន១៦នាក់ ស្រី៨នាក់ ។







