????????????????????????????????????????????

04-Jun-2018

ថ្ងៃពុធ ៩ កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៨ លោក គា ឈុន ប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម និងលោក ហេង សុផាត ប្រធានការិយាល័យកសិកម្មស្រុកបាណន់ រួមជាមួយតំណាងអាជ្ញាធរស្រុកបាណន់ អាជ្ញាធរឃុំតាគ្រាម និងអង្គការការីតាសកម្ពុជាសាខាខេត្តបាត់ដំបង បានចូលរួមក្នុងពិធី មហាសន្និបាតកំណើតដំបូងសហគមន៍កសិកម្ម ឫស្សីរោទ៍ ដើម្បីបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាភិបាល និងគណៈកម្មាធិការត្រួតពិនិត្យ ដែលស្ថិតនៅភូមិស្លាបប៉ាង ឃុំតាគ្រាម ស្រុកបាណន់។មានអ្នកចូលរួមសរុប ១១០នាក់ ស្រី៦០នាក់។

  • ក្រុមប្រឹក្សាភិបាល
  1. គង់ សុខចាន់   ប្រុស   ប្រធាន
  2. ឡេន សាត       ស្រី       អនុប្រធាន
  3. ពេជ្រ សុន        ស្រី       ហេរញ្ញឹក
  4. ជូ សំអាន         ប្រុស    លេខា
  5. ភាន ចំណាន    ប្រុស    សមាជិក
  • គណៈកម្មាធិកាត្រួតពិនិត្យ
  1. យុត​ ឈាន      ប្រុស     ប្រធាន
  2. មាស ទៀង      ប្រុស     អនុប្រធាន
  3. គឹម ហោនី       ប្រុស     សមាជិក