ពិធីប្រគល់ ទទួល សម្ភារបរិក្ខា និងគ្រឿងយន្តកសិកម្មជូនដល់កសិករដាំបន្លែ និងសហគមន៍ផលិតពូជស្រូវ

24-May-2018

ថ្ងៃច័ន្ទ ៧កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៨ នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ខេត្តពោធិ៍សាត់ បានរៀបចំពិធីប្រគល់ ទទួល សម្ភារបរិក្ខា និងគ្រឿងយន្តកសិកម្មជូនដល់កសិករដាំបន្លែ និងសហគមន៍ផលិតពូជស្រូវរបស់គម្រោងជំរុញផលិតកម្មស្បៀង ( BFP) នៃនាយកដ្ឋានកសិកម្ម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលឧបត្ថម្ភថវិកាដោយរាជរដ្ឋាភិបាលកម្ពុជា ។