ចុះចែកពូជស្រូវផ្ការំដួល ចំនួន១៥តោន

24-May-2018

រសៀលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៨​ នៅភូមិកណ្តាល​ ឃុំត្នោតជុំស្រុកក្រគរ​ ខេត្តពោធិសាត់​ ក្រុមការងារមន្ទីរកសិកម្ម​ អភិបាលស្រុកក្រគរ​ មេឃុំ​ ត្នោតជុំ​ បានអមដំណើរ​ ឯឧ​ ខូយ​ រីដា​ អភិបាលរងខេត្តពោធិសាត់​ ចុះចែកពូជស្រូវផ្ការំដួល​ ចំនួន១៥តោនដែលឧបត្ថម្ភដោយគំរោងជំរុញផលិតកម្មស្បៀងដល់សហគមន៍កសិកម្មកណ្តាលចំរើនផល និងសហគមន៍កសិកម្មចំបក់ធំ​ចំរើនផល ហើយក៏ជាការចាប់ផ្តើមបើករដូវ​ បង្កបង្កើនផលឆ្នាំ2018-2019 ផងដែរ។