ថ្ងៃចន្ទ ០៩កើត ខែពិសាខ ឆ្នាំច សំរិទ្ធិវស័ក ព.ស ២៥៦១ ត្រូវថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៨ ការិ.អភិវឌ្ឍន៍សហគមន៍កសិម្ម បានផ្តល់វគ្គបណ្តុះបណ្តាលស្តីពី ការគៀងគរថវិកា ផែនការអាជីវកម្ម ការសរសេរគម្រោងស្នើសុំថវិកា និងការតាមដាន ដល់ថ្នាក់ដឹកនាំសហគមន៍កសិកម្ម ចំនួន០២សហគមន៍ គឺសហគមន៍កសិកម្មអភិវឌ្ឍន៍ភូមិលុងឃុង ស្ថិតនៅស្រុកបរកែវ និងសហគមន៍កសិកម្មចម្រុះល្អឺនក្រែន ស្ថិតនៅស្រុកអូរជុំ។ វគ្គបណ្ដុះបណ្ដាលនេះមានអ្នកចូលរួមសរុបចំនួន ២៥នាក់ ស្រី ០៤នាក់ នៅសណ្ឋាគារ សុល ឆេង ទីរួមខេត្តរតនគិរី ដែលបានការគាំទ្រដោយអង្គការ អាយ ស៊ី អេស អូ (ICSO).
កម្មភាពវគ្គបណ្ដុះបណ្ដាលៈ.jpg)





