មហាសន្និបាតប្រចាំឆ្នាំ

28-Mar-2018

ថ្ងៃច័ន្ទ ១០កើត ខែចេត្រ ឆ្នាំរកា នព្វស័ព ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២៦ ខែមិនា ឆ្នាំ២០១៨ មន្ត្រីកាិ.អភិវឌ្ឍន៍សហគមន៍កសិកម្ម បានរួមដំណើរជាមួយ លោក ង៉ែត ធារ៉ា អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តរតនគិរី បានចូលរួមធ្វើមហាសន្និបាតប្រចាំឆ្នាំរបស់សហគមន៍កសិកម្ម ស្រែអង្គ្រងរីកចំរើន ស្ថិតនៅ ភូមិ០១  ឃុំស្រែអង្គ្រង ស្រុកកូនមុំ ខេត្តរតនគិរី,
មានសមាជិកសហគមន៍កសិកម្មចូលរួមចំនួន ៣៩នាក់ ស្រី ២៧នាក់,
លទ្ធផល:
- សហគមន៍មានប្រាក់សមាជិកភាពចំនួន ២២០,០០០៛
- ប្រាក់ភាគហ៑ុន ១,៤៤០,០០០៛
- ប្រាក់សន្សំ ៦០០,០០០៛
- ប្រាក់គាំទ្រដោយអង្គការ DPA ចំនួន៦,០០០,០០០៛
• ចំណូលពីរមុខរបរបស់សហគមន៍គឺ
១/ឥណទានសាច់ប្រាក់ ៣៣០,០០០៛
២/សេវាកម្មត្រាក់ទ័រ ២៤០,០០០៛ (ត្រាក់ទ័រផ្ដល់ដោយអង្គការ ឌី.ភី.អេ)
• ចំណាយទៅលើជួសជុលត្រាក់ទ័រ ទិញប្រេង អាហារសម្រន់ចំនួន ៥, ៨២០,០០០៛
• ផែនការមុខរបរសម្រាប់អនុវត្តន៍បន្តរមាន:
- សេវាកម្មភ្ជួររាស់
- ទិញស្រូវកិនជាអង្ករសម្រាប់លក់
- ឥណទានសាច់ប្រាក់
- លក់សំភារៈកសិកម្ម

សូមបញ្ជាក់ថាៈ សហគមន៍ទើបដំណើរការបានរយៈពេល ៣ខែ តែប៉ុណ្ណោះ។